ត្រី (guppy) ឈ្មោល គឺវាមានរាងតូចជាង (Guppy) ញី មានកន្ទុយ និងព្រុយលម្អរ ស្អាតជាងត្រីញី ។ រីឯត្រី (guppy) ញីវិញ គឺវាមានរាងធំជាង (Guppy) ឈ្មោល មានកន្ទុយ និង ពណ៍ស្លេកជាង (Guppy) ឈ្មោល និង អាចបង្កើតកូនក្នុងរយៈពេល ១ ខែចំនួន ១ ដង ។ ហើយអាយុកាលរបស់វា អាចរស់ត្រឹម ២ ទៅ ៣ ឆ្នាំ ។ ប្រសិនបើ
ការថែទាំរបស់យើងបានល្អ វាអាចរស់បានដល់ ៣ ទៅ ៥ ឆ្នាំ។
Artemia ( ចៃទឹកសមុទ្រភ្ញាស់ )
ចែទឹក
សត្វនេះជាទូទៅចិញ្ចឹមលើរបបអាហារជាច្រើន រួមទាំងសារាយ និង ចៃទឹករស់ សុីដង្កូវទឹក ចៃទឹកកក ជន្លេនក្រហម ឬ ចៃទឹក
សមុទ្រ ( Artemia ) : ដែលជាចំណីភ្ញាស់និងទឹកអំបិល ដោយភ្ញាស់រយៈពេល 24-38 ម៉ោង ។
+ ការប្រើប្រាស់ ( ទីកន្លែងរស់នៅ ,ឧបករណ៍វាស់ PH របស់ទឹក , សីតុណ្ហភាព , ការបង្កាត់ពូជ និង ជ្រើសរើសពូជ , ការផ្ដល់ចំណី និង របៀបផ្សាំទឹកមុននឹងដាក់ត្រីចូលទីកន្លែងដែលយើងចិញ្ចឹម )។
# PH របស់ទឹក
— ការចិញ្ចឹមត្រីប្រភេទនេះ យើងត្រូវវាស់ PH ត្រឹម 6.5 ដល់ 8.0 នេះជាការលូតលាស់ល្អបំផុត សម្រាប់ការចិញ្ចឹម វា ។ ប្រសិន បើ PH ក្រោម ឬ លើ (6.5 ដល់ 8.0 ) ត្រីអាចជួបបញ្ហាជាច្រើន ដូចជា ( ពុលទឹក ការលូតលាស់មិនល្អ ងាយឆ្លងជំងឺផ្សេងៗ ) ។
# ទីកន្លែងរស់នៅរបស់ Guppies
— ប្រភេទត្រីនេះអាចរស់នៅបាន គ្រប់កន្លែងទាំងអស់ មិនថា ចិញ្ចឹមក្នុង ពាងទឹក ទូរកញ្ចក់ អាង តាមប្រទ្បាយ ឬ កន្លែងផ្សេងៗ ទៀត ។ ប៉ុន្តែ យើងត្រូវប្រាកដថាទឹករបស់ត្រីត្រូវតែ ស្អាត និង មិនធ្វើអោយត្រីរបស់យើង ងាយឆ្លងជំងឺ ឬ ពុលទឹក ។
# សីតុណ្ហភាព
— ពី 27•c ទៅ 32•c ជាការលូតលាស់ល្អរបស់ត្រី
— នៅខែចុះ ត្រជាក់ ត្រីអាច ខ្ជឹបកន្ទុយ ញាក់ញ័រខ្លួន ងាយកើត stress ឬ អាចរឹងខ្លួនងាប់ ។
— នៅខែក្ដៅ ត្រីហែលនៅបាតខាងក្រោម ខ្វះអុកសុីសែន មិនសូវហែលឡើងមកលើ ។
# ការបង្កាត់ ពូជ និង ការជ្រើសរើសពូជ ត្រី
— ជាទូទៅ ការ បង្កាត់ពូជ គេជ្រើសរើសយក ( ឈ្មោល 1 និង ញី 2 ) ,
( ឈ្មោល 2 និង ញី 3 ) , ( ឈ្មោល 2 និង ញី 4 ) តាមបែប ស្ដង់ដារនៃការបង្កាត់ត្រី ។
— ការជ្រើសរើសពូជ យើងត្រូវរើសយក មេបា ដែលមានគុណភាព គឺ សំដៅទៅលើ (ពណ៍ រូបរាង ស្អាតជាងគេ និង មានសុខភាពល្អ) ។
# ការផ្ដល់ចំណី ត្រី
__ ដោយយើងផ្ដល់ចំណីវា ដោយការផ្លាស់ប្តូចំណីជាប្រចាំ មិនត្រូវដាក់ចំណីដដែលៗនោះទេ ។ ឧទាហរណ៍ : ( អោយចំណីក្រៀមនៅពេលព្រឹក , ថ្ងៃត្រង់អោយចំណី ចៃទឹករស់ , ល្ងាចអោយចំណី Artemia ) ។
__ ការផ្ដល់ចំណីអោយត្រី ក្នុង 1 ថ្ងៃ 2-3 ដង គឺជួយអោយត្រីឆាប់ធំធាត់ល្អ។ សម្រាប់ខែ ចុះត្រជាក់ ក្នុង 1 ថ្ងៃ ផ្ដល់ចំណី 1-2 ដង ជៀសវាងការ ហើមពោះ ញ័រខ្លួន ក្ដោបកន្ទុយ។ រីឯសម្រាប់ ខែ ក្ដៅ ក្នុង 1 ថ្ងៃ ផ្ដល់ចំណី 2-3 ដង ។
__ យើងមិនគួរផ្ដល់ចំណី ក្រៀមអោយត្រីសុីញឹកពេកនោះទេ ព្រោះវាអាចខូចទឹកលឿន ឬ ធ្វើឲ្យត្រីមានបញ្ហាសុខភាពដូចជា ហើមពោះ រលាកពោះវៀន ឬ ជំងឺផ្សេងៗដែល អាចទំនៅលើខ្នងវាបាន ។