Wednesday, 26 April 2023

ដើមកំណើតត្រីប្រាំពីពណ៍ Guppy Guppies ( PART 1 )

          TOPIC : GUPPY OR GUPPIES 


          ​​ ដើមកំណើតនៃ ត្រីប្រាំពីពណ៍ ( Guppy ) ឬ​ ( Guppies )

    ត្រីប្រាំពីពណ៍ (Poecilia reticulata)ជាឈ្មោះដើមរបស់វា។ ដោយត្រូវបានគេស្គាល់ថាជា ពពួក ​Millfish ឬ ជាពពួក​​ត្រីឥន្ទធនូ​​​​​​​​ ដែលសព្វថ្ងៃត្រូវបានគេស្គាល់ស្ទើរតែទូទាំងពិភពលោក និង ជាប្រភេទត្រីដែលនៅក្នុងទឹកសាបដ៏ពេញនិយមបំផុតមួយបែប។ Guppies មានដើមកំណើតមកពីភូមិភាគឦសាននៃប្រទេស​​ អាមេរិកខាងត្បូង​។ ​ប៉ុន្តែបច្ចប្បន្ននេះត្រូវបានគេណែនាំទៅកាន់មជ្ឈដ្ឋានជាច្រើន ដូចជា (ប្រទេស​ កម្ពុជា ថៃ​ វៀតណាម សិង្ហបុរី និង ឥណ្ឌូនេស៊ី​.....)។ ពួកវាអាចសម្របខ្លួនបានលឿន និងលូតលាស់នៅក្នុងបរិយាកាសផ្សេងៗគ្នាជាច្រើន។ សម្រាប់ភ្នែករបស់វា គឺយើងបែងចែកជា 2  គឺ ពពួក     albino  ( ភ្នែកក្រហម )  និង normal ( ភ្នែកខ្មៅ )។ ហើយពពួក albino គឺវាងាយនឹងទទួលរងនូវជំងឺជាច្រើនជាងពពួកភ្នែកខ្មៅ។ ដោយសារតែស្រការរបស់វាមានសភាពស្ដើងជាងពពួកភ្នែកខ្មៅ និងការសម្របខ្លួនរបស់វាក៏ពិបាកជាងពពួកភ្នែកខ្មៅផងដែរ។



 

#ការនាំយកត្រីចូល​ ឬ​​ ការផ្សាំទឹក​ ក្រៅប្រទេស​ និង នៅក្នងស្រុក​ 
__ការប្រលែងត្រីដែល នាំចូលពីក្រៅប្រទេស និង នៅក្នុងស្រុក យើងត្រូវតែផ្សាំទឹកចាស់ ( ត្រាំថង់ )ជាមួយ នឹងទឹកថ្មីចំនួន 15 នាទី ទៅ 30 នាទី រួចយើងស្រាយមាត់ថង់ចេញ និង ប្រលែងត្រីថ្នមៗចូលក្នុងទឹកថ្មី ។ ធ្វើបែបនេះអាចធ្វើអោយត្រី មិនងាយនឹង stress ឬ ពិបាកសម្របក្នុងបរិកាសថ្មីៗ ។ យើងត្រូវរៀបចំធុង ទំហំល្មម ដែលអាចដាក់ទឹកបាន ចំនួន 3-5 លីត្រ ។
__ប្រសិនបើត្រីដែលនៅក្នុងផ្ទះរបស់យើងនៅជិតគ្នាជាមួយត្រីនាំចូល អាចបណ្ដាលឱ្យត្រីរបស់យើងអាចឆ្លងជំងឺបាន ព្រោះត្រីនាំចូលយើងមិនអាចមើលដឹងឬក៏ប៉ាន់ស្មានថាវាមានជំងឺឬអត់ទេ ។ ជាការប្រសើរ​​ យើងត្រូវយកពួកគេចេញពីគ្នា​ ។



ការនាំយកត្រីចូល​ ឬ​​ ការផ្សាំទឹក


#យើងត្រូវមានថ្នាំបង្ការការពារដូចជា 
+Super one 
+Anti bio 
+Liquid bacter 
+Blue liquid

                                        



8 comments:

  បច្ចេកទេស គ្រៀវមាន់ 🐓💉✂️📌 ១. វិធី ជ្រើសរើស មាន់គ្រៀវ ៖ - ត្រូវ ជ្រើសរើស មាន់ ឈ្មោល មាន អាយុ ចាប់ពី ៤ ទៅ ៦ ខែ ( ចាប់ផ្តើម ចេះ រងាវ ឬ ចេះ...