Monday, 29 May 2023

អត្ថប្រយោជន៍ជីអាចន៍ជន្លេន

+ អត្ថប្រយោជន៍ជីអាចន៍ជន្លេន 

- ប្រើប្រាស់បានគ្រប់ប្រភេទដំណាំ

- មានមុខងាជួយជំរុញការលូតលាស់របស់រុក្ខជាតិ

- ជំរុញការបង្កើនគ្រាប់ជី

- បង្កើនបរិមាណសរីរាង្គអោយដី

- បង្កើនរន្ធទំនេក្នុងដី ធ្វើអោយចរន្តទឹកនឹងខ្យល់ចេញចូលបានល្អ 

- ធ្វើអោយដីធូរល្អ 

- បាក់តេរីដែរមានក្នុងជីអាចន៍ជន្លេនជួយ កាត់បន្ថយការកកើតមេរោគ នឹងកម្ចាត់មេរោគ ដែរបំផ្លាញ់ដំណាំ

- ការងារសត្វល្អិតបំផ្លាញ់ដំណាំ 

- បង្កើនកម្រិតក្នុងការបឺតយកជាតិទឹកក្នុងដីដែរធ្វើអោយដីកាន់តែមានសំណើម 

- កាត់បន្ថយកាចំណាយ នឹងចំណេញច្រើនក្នុងការធ្វើកសិកម្ម 

- ជួយប្រមូលកាក់សំណល់នឹងសម្អាត់បរិស្ថាន។។

ប្រយោជន៍របស់ចក Azolla ចំពោះសត្វនិងដំណាំស្រូវ


 ប្រយោជន៍របស់ចក Azolla ចំពោះសត្វនិងដំណាំស្រូវ

----------------------------------------------------

1. Azolla មានអត្ថប្រយោជន៍យ៉ាងច្រើន ហើយអាចបង្កើនប្រាក់ចំណូលកសិករយ៉ាងច្រើន ដោយកាត់បន្ថយការចំណាយលើជី និងចំណីសត្វ។

2. Azolla អាចត្រូវបានប្រើដើម្បីបង្កើនទិន្នផលស្រូវជាច្រើនដងក្នុងតម្លៃទាបធៀបនឹងកម្លាំងពលកម្មតិច។ ពួកវាត្រូវបានដាំដុះនៅក្នុងអាង ហើយត្រូវបានផ្ទេរនៅក្នុងទៅដាក់ក្នុងវាលស្រែ មុនពេលឬក្រោយពេលស្ទូង។ 

3.   Azolla គឺជាជីគីមីដ៏ល្អ វាមានសមត្ថភាពក្នុងការជួសជុលអាសូត ជាស៊ីមប៊ីយ៉ូ ។ ការពិតនៅក្នុងការស្រាវជ្រាវផ្សេងៗគ្នា គេបានរកឃើញថា ទិន្នផលស្រូវត្រូវបានកើនឡើងពី 20-30% នៅពេលរួមបញ្ចូលជាមួយនឹងការដាំដុះអាហ្សូឡានៅក្នុងស្រែ។ 

4. សមត្ថភាពផលិតជីវឧស្ម័នរបស់ Azolla ក៏ត្រូវបានប្រើជាប្រយោជន៍ផងដែរ ។ ការរំលាយអាហារ anaerobic នៃ Azolla ជាមួយនឹងចំបើងផ្តល់លទ្ធផលល្អនៃការបង្កើតឧស្ម័នមេតាន។ 

5. ទប់ស្កាត់ការលូតលាស់ស្មៅក្នុងស្រែ

6. រលាយសារធាតុរ៉ែដូចជា Zn, Mg, Fe ដែលជំនួសដល់ដើមស្រូវមានលទ្ធភាពផលិតអង្ករបានល្អ

7. Azolla ជាប្រភពចំណីត្រីមានជីវជាតិខ្ពស់ និងតម្លៃថោកដែល មានជាតិប្រូតេអ៊ីនខ្ពស់។ 

8. ក្នុងនាមជាប្រភពសម្បូរប្រូតេអ៊ីន និងអាស៊ីតអាមីណូ ពួកវាត្រូវបានគេប្រើជាអាហារបំប៉នបន្ថែម។ ទោះជាយ៉ាងនេះក្តី វាមិនត្រឹមតែប្រយោជន៍យ៉ាងខ្លាំងចំពោះបក្សីដូចជាមាន មាន់ ទា ក្ងាន…នោះទេ វាក៏មានប្រយោជន៍ចំពោះ ជ្រូក ពពែ គោ ចៀមផងនិងសត្វដទៃទៀតផងដែរ។

+ ដោយសាធាតុចិញ្ចឹមដូចជា 

- ប្រូតេអុីន ២១%

- ថាមពល ៣៨០០ Kcal/kg

- កាល់ស្យូម ០.១១%

- ផូស្វ័រ ០.៦%។

☘️☘️☘️🦃🦆🐂🐖

សារធាតុចិញ្ចឹមរបស់ដំណាំ



ជាទូទៅដើម្បីការលូតលាស់និងផ្ដល់ផ្លែផ្កាដំណាំគ្រប់ប្រភេទត្រូវការសារធាតុចិញ្ចឹមចាំបាច់បំផុតចំនួន១៧មុខមានជាអាទិ៍ : C, H, O, N, P, K, Ca, Mg, S, Cl, Cu, Zn, Fe, Mn, B, Ni និងMo ហើយគេបែងចែកជា ២ក្រុម ធំៗគឺ ៖ 


#ម៉ាក្រូធាតុ(Macroelement) : មានធាតុ C, H, O, N, P, K, Ca, Mg, S និងCl ដែលរុក្ខជាតិត្រូវការក្នុង បរិមាណលើសពី១០០ម.ក្រ/គ.ក្រ(គិតម៉ាស់ស្ងួត រុក្ខជាតិជាមូលដ្ឋាន)។


#មីក្រូធាតុ(Microelement) : មានធាតុ Cu, Zn, Fe, Mn, B, Ni និងMo ដែលរុក្ខជាតិត្រូវការក្នុង  បរិមាណតិចជាង១០០ម.ក្រ/គ.ក្រ(គិតម៉ាស់ស្ងួត រុក្ខជាតិជាមូលដ្ឋាន)។

 

ធាតុ C, H និងO ជាធាតុដែលមាននៅក្នុងបរិយាកាស និងក្នុងទឹក។ រុក្ខជាតិប្រើប្រាស់វាក្នុងដំណើរការរស្មីសំយោគ និងដំណកដង្ហើមក្នុងទម្រង់ជាម៉ូលេគុលCO2, H2O, O2។ 


#សារធាតុចិញ្ចឹមផ្សេងទៀតរុក្ខជាតិមិនអាចស្រូបយកក្នុងទម្រង់ជាម៉ូលេគុលបានទេ។ វាស្រូបយកក្នុងទម្រង់ជាអ៊ីយ៉ុង(កាចុង+ ឬអាញ៉ុង-) ដូចជា៖ NH4+, NO3-, HPO42-, H2PO4-, K+, Ca+, Mg2+, SO42-, Cl-, Cu2+, Zn2+, Fe2+, MN2+, B(OH)3, B(OH)4-, Ni2+, និងMnO42-  (De Datta, 1981) ឬ (Dobermann, A., and Fairhurst T, 2000) ។


ដកស្រង់ពី សៀវភៅដំណាំស្រូវនៅកម្ពុជា

Tuesday, 2 May 2023

PART 3 OF GUPPY

 #ការបង្កកំណើត

នៅក្នុងចន្លោះពេល1ខែ ត្រីញីមានកាវិវដ្ដ ចំនួន3 ដំណាក់កាលគឺថ្ងៃទី1 ដល់ ថ្ងៃទី 8 ត្រីមិនទាន់មានការបង្កកំណើតនោះទេ ។ គឺ ត្រីញី និង ត្រីឈ្មោល កំពុងបង្កាត់គ្នា ។ ចាប់ពីថ្ងៃទី 10 ទៅថ្ងៃទី 23 គឺមានការបង្កកំណើតនិងមានកូនត្រីតិចតួច ។ សម្រាប់ថ្ងៃទី 21 ដល់ថ្ងៃទី 30 គឺត្រីត្រៀមនឹងបង្កើតកូនចេញមក ។ នៅពេលមេត្រីរៀបនឹងកើត​ យើងត្រូវរៀបចំកន្លែងសម្រាប់មេត្រីកើត ដូចជា ធុងដែលដាក់ទឹកបាន ៣-៥ លីត្រ សំណាញ់ខ័ណ្ឌ ឬ កញ្រ្ចែងសម្រាប់បាំងមេត្រីនិងកូនត្រី។ ធ្វើបែបនេះដើម្បីបង្ការមេត្រី ស្រ្ដេស ឬ ស៊ីកូនត្រី។ ព្រោះកូនត្រីក៏ជាចំណីដែលមានប្រូតេអ៊ីនជាជាងចំណីដទៃ។

+បន្ទាប់ពីត្រីបានបង្កើតកូនចេញមករួច យើងត្រូវយកមេត្រីនោះយកទៅដាក់នៅដាច់ដោយឡែកពីត្រីដទៃចំនួន 3 ថ្ងៃ ទៅ​ 5 ថ្ងៃ ព្រោះត្រីទើបនឹងកើតកូនមាន សុខភាពខ្សោយ និង ត្រូវបំប៉នចំណីដូចជា ចៃទឹករស់ និង Artemia ។​ 





ការបង្កកំណើតរបស់ត្រីGuppy ញី







  បច្ចេកទេស គ្រៀវមាន់ 🐓💉✂️📌 ១. វិធី ជ្រើសរើស មាន់គ្រៀវ ៖ - ត្រូវ ជ្រើសរើស មាន់ ឈ្មោល មាន អាយុ ចាប់ពី ៤ ទៅ ៦ ខែ ( ចាប់ផ្តើម ចេះ រងាវ ឬ ចេះ...