ជាទូទៅដើម្បីការលូតលាស់និងផ្ដល់ផ្លែផ្កាដំណាំគ្រប់ប្រភេទត្រូវការសារធាតុចិញ្ចឹមចាំបាច់បំផុតចំនួន១៧មុខមានជាអាទិ៍ : C, H, O, N, P, K, Ca, Mg, S, Cl, Cu, Zn, Fe, Mn, B, Ni និងMo ហើយគេបែងចែកជា ២ក្រុម ធំៗគឺ ៖
#ម៉ាក្រូធាតុ(Macroelement) : មានធាតុ C, H, O, N, P, K, Ca, Mg, S និងCl ដែលរុក្ខជាតិត្រូវការក្នុង បរិមាណលើសពី១០០ម.ក្រ/គ.ក្រ(គិតម៉ាស់ស្ងួត រុក្ខជាតិជាមូលដ្ឋាន)។
#មីក្រូធាតុ(Microelement) : មានធាតុ Cu, Zn, Fe, Mn, B, Ni និងMo ដែលរុក្ខជាតិត្រូវការក្នុង បរិមាណតិចជាង១០០ម.ក្រ/គ.ក្រ(គិតម៉ាស់ស្ងួត រុក្ខជាតិជាមូលដ្ឋាន)។
ធាតុ C, H និងO ជាធាតុដែលមាននៅក្នុងបរិយាកាស និងក្នុងទឹក។ រុក្ខជាតិប្រើប្រាស់វាក្នុងដំណើរការរស្មីសំយោគ និងដំណកដង្ហើមក្នុងទម្រង់ជាម៉ូលេគុលCO2, H2O, O2។
#សារធាតុចិញ្ចឹមផ្សេងទៀតរុក្ខជាតិមិនអាចស្រូបយកក្នុងទម្រង់ជាម៉ូលេគុលបានទេ។ វាស្រូបយកក្នុងទម្រង់ជាអ៊ីយ៉ុង(កាចុង+ ឬអាញ៉ុង-) ដូចជា៖ NH4+, NO3-, HPO42-, H2PO4-, K+, Ca+, Mg2+, SO42-, Cl-, Cu2+, Zn2+, Fe2+, MN2+, B(OH)3, B(OH)4-, Ni2+, និងMnO42- (De Datta, 1981) ឬ (Dobermann, A., and Fairhurst T, 2000) ។
ដកស្រង់ពី សៀវភៅដំណាំស្រូវនៅកម្ពុជា
No comments:
Post a Comment