#ការបង្កកំណើត
នៅក្នុងចន្លោះពេល1ខែ ត្រីញីមានកាវិវដ្ដ ចំនួន3 ដំណាក់កាលគឺថ្ងៃទី1 ដល់ ថ្ងៃទី 8 ត្រីមិនទាន់មានការបង្កកំណើតនោះទេ ។ គឺ ត្រីញី និង ត្រីឈ្មោល កំពុងបង្កាត់គ្នា ។ ចាប់ពីថ្ងៃទី 10 ទៅថ្ងៃទី 23 គឺមានការបង្កកំណើតនិងមានកូនត្រីតិចតួច ។ សម្រាប់ថ្ងៃទី 21 ដល់ថ្ងៃទី 30 គឺត្រីត្រៀមនឹងបង្កើតកូនចេញមក ។ នៅពេលមេត្រីរៀបនឹងកើត យើងត្រូវរៀបចំកន្លែងសម្រាប់មេត្រីកើត ដូចជា ធុងដែលដាក់ទឹកបាន ៣-៥ លីត្រ សំណាញ់ខ័ណ្ឌ ឬ កញ្រ្ចែងសម្រាប់បាំងមេត្រីនិងកូនត្រី។ ធ្វើបែបនេះដើម្បីបង្ការមេត្រី ស្រ្ដេស ឬ ស៊ីកូនត្រី។ ព្រោះកូនត្រីក៏ជាចំណីដែលមានប្រូតេអ៊ីនជាជាងចំណីដទៃ។
+បន្ទាប់ពីត្រីបានបង្កើតកូនចេញមករួច យើងត្រូវយកមេត្រីនោះយកទៅដាក់នៅដាច់ដោយឡែកពីត្រីដទៃចំនួន 3 ថ្ងៃ ទៅ 5 ថ្ងៃ ព្រោះត្រីទើបនឹងកើតកូនមាន សុខភាពខ្សោយ និង ត្រូវបំប៉នចំណីដូចជា ចៃទឹករស់ និង Artemia ។
No comments:
Post a Comment