Thursday, 1 June 2023

 


បច្ចេកទេស គ្រៀវមាន់ 🐓💉✂️📌

១. វិធី ជ្រើសរើស មាន់គ្រៀវ ៖

- ត្រូវ ជ្រើសរើស មាន់ ឈ្មោល មាន អាយុ ចាប់ពី ៤ ទៅ ៦ ខែ ( ចាប់ផ្តើម ចេះ រងាវ ឬ ចេះ គៀង មេ )

- ជ្រើសរើស មាន់ ដែល មាន សុខភាព ល្អ 

២. សម្ភារៈ ដែល ត្រូវ ប្រើប្រាស់ ៖

- ឡា ម ឬ កាំបិត ចុង ស្រួច 

- សំឡី និង អាល់កុល 

-  ម្ជុល និង ជេស ( ត្រូវ ដោត ជេស នៅ គូទ ម្ជុល ទុក ជា ស្រេច )

- ធ្យូង ឆ្នាំង ខ្ទះ ឬ ឆ្នាំងបាយ និង ជ័រ ល្ហុង ប្រេង ( ដាក់ លាយ គ្នា ឱ្យបាន សើមៗ )

- ស្រោមដៃ ឬ ប្លា ស្ទិក 

៣. បច្ចេកទេស ក្រៀវ ៖

- ចាប់ មាន់ ដែល បម្រុង គ្រៀវ ទុក រយៈពេល ១ យប់ ១ ថ្ងៃ  ដោយ មិន ឱ្យ ស៊ី ចំណី ទេ តែ ឱ្យ ផឹកទឹក ធម្មតា 

- យក មាន់ មក ស្ទាប កន្លែង ដែល ត្រូវ វះ ( ផ្នែក ដែល ត្រូវ វះ គឺ នៅ ចំហៀង ផ្នែក ខាងក្រោម ដែល នៅ ចន្លោះ ពី ភ្លៅ ទៅ រន្ធ គូទ ) គឺ ស្ទាប កន្លែង ដែល ពុំ មាន ឆ្អឹង ជាពិសេស នៅត្រង់ ចុង ឆ្អឹងជំនី ផ្នែក ខាងក្រោយ 

- យក សំឡី ជ្រលក់ អាល់កុល មក ជូត កន្លែង ដែល ត្រូវ វះ 

- វះកាត់ នៅតាម បណ្តោយ ខ្លួន មាន់ ត្រង់ ចំណុច ដែល បាន រើស ទុក 

- គួរ វះ ប្រវែង ២-៣ សង់ទីម៉ែត្រ គឺ ល្មម អាច ស៊ក ចង្អុលដៃ ចូល បាន 

- ស៊ក ចង្អុលដៃ ចូល ថ្នមៗ ( ត្រូវ កាត់ ក្រចកដៃ ឬ ពាក់ ស្រោមដៃ ) តាម ថ្នេរ វះ ដោយ រាវរក ទីតាំង ដែល ពងស្វាស ស្ថិតនៅ 

- ទាញ ផ្តាច់ ដោយ ថ្នមៗ យក ចេញ មក នូវ ពងស្វាស ម្តង មួយៗ ( ពេល ទាញ យក ពងស្វាស លៃ យ៉ាងណា កុំ ឱ្យ ប៉ះពាល់ ដល់ ឆ្អឹងខ្នង ផ្នែក ខាងលើ សួត បេះដូង ថ្លើម ខ្លាំងពេក ព្រោះ អាច បណ្តាលឱ្យ ងាប់ ភ្លាម )

- ពេល យក ពងស្វាស ចេញ អស់ហើយ យើង ដេរ ភ្ជិត ទៅវិញ នៅ កន្លែង ដែល បាន វះ ៣ ឬ ៤ ថ្នេរ 

- យក ល្បាយ ធ្យូង និង ជ័រ ល្ហុង ខ្វង មក លាប នៅត្រង់ មុខរបួស ( ជួយ ឱ្យ ឆាប់ ផ្សះ និង កុំឱ្យ រុយ រោម )

- នៅពេល រួចរាល់ យើង ក្រុង វា ទុក មួយ ថ្ងៃ សិន ឬ ព្រលែង ឱ្យ ស៊ី ចំណី ធម្មតា ក៏ បាន 

- ក្រោយ ពី គ្រៀវ យើង បំប៉នចំណី រយៈពេល ៤ ទៅ ៥ ខែ ទើប អាច ចាប់ លក់បាន ។ 

( ដកស្រង់ ចេញពី សៀវភៅ បទពិសោធន៍ កសិករ របស់ អង្គការ សេ ដាក ភាគ ៦ បោះពុម្ព ឆ្នាំ ២០០៥)

បចេ្ចកទេសចិញ្ចឹមអង្ក្រងក្នុងដបប្លាស្ទិចងាយស្រួលធ្វើឆាប់បានពងលក់

បច្ចេកទេសចិញ្ចឹមអង្ក្រងក្នុងដបប្លាស្ទិចងាយស្រួលធ្វើឆាប់បានពងលក់🐜🐜🐜🐜🌳

អង្ក្រង ត្រូវបាន គេ ប្រើប្រាស់ ធ្វើជា គ្រឿង កំចាត់ សត្វល្អិត ចេញពី ដំណាំ អស់កាល ជាច្រើន ពាន់ ឆ្នាំ មកហើយ នៅក្នុង ប្រទេស ចិន ។ ដោយ បង្កើត ឲ្យ មាន សំបុក អង្ក្រង នៅតាម ដើមឈើ យក ផ្លែ តាមរយៈ ការ ចងខ្សែ បន្ត ពី ដើមឈើ មួយ ទៅ ដើមឈើ មួយទៀត សម្រាប់ ឲ្យ អង្ក្រង  វា បង្កើត សំបុក ថ្មី នៅលើ ដើមឈើ ថ្មី ។ 


ក្រៅពី ត្រូវបាន ប្រើ ធ្វើជា គ្រឿង កំចាត់ សត្វល្អិត ក្នុង ចំការ ដំណាំ លាង  អង្ក្រង គឺជា អាហារ ពិសេស ម្យ៉ាង មានឱជារស យ៉ាង ឆ្ងាញ់ ពិសារ ត្រូវបាន ពលរដ្ឋ នៅក្នុង





តំបន់ ត្រូ ពិ ក និយម ចូលចិត្ត សូម្បី នៅក្នុង ប្រទេស កម្ពុជា យើង ក៏ដោយ ។  

ថ្មីៗនេះអង្រ្កងត្រូវបានគេចិញ្ចឹមដបទឹកក្រូច ដែលជាវិធីសាស្រ្ដមួយងាយស្រួល ហើយឆាប់បានផលទៀតផង។


*វិធីធ្វើ៖💡

👉យើងយកដបទឹកក្រូចចំណុះ២លីត្រ មកកាត់ផ្លែកខាងលើ រួចស៊កមាត់វាឡើងលើដូចក្នុងរូប


👉ដាក់ចំណីក្នុងដបនោះមានដូចជាត្រី ឬសាច់ផ្សេងៗ រួចយកវាចងព្យួរនៅដើមឈើណាដែលមានអង្ក្រងរស់នៅជាពិសេសដើមស្វាយ ឬអាចកាច់សំបុកវាមកដាក់នៅដបនោះ និងដាក់ស្លឹកស្វាយចូលក្នុងដបនោះខ្លះដើម្បីឲ្យវារស់នៅ និងពង


👉ដាក់ដបមួយដែលមានទឹកដែលអាចឲ្យវាចូលផឹកបាន និងដាក់បន្ថែមចំណីនៅលើដបនោះពេលដែលវាស៊ីអស់


👉នៅពេលប្រមូលផលយើងអាចទាញសន្ទះផ្នែកខាងក្រោមចេញយកតែពង និងរក្សាមេវាទុកយកពងទៀត៕ ពងអង្ក្រង  នៅក្នុង ទីផ្សារ សព្វថ្ងៃ ពងអង្ក្រង ថ្មី  មានតម្លៃ រហូតដល់ មួយ គីឡូ ជាង មួយ ម៉ឺន រៀល ។ ឯ ពងអង្ក្រង ជ្រក់ រួច មានតម្លៃ ច្រើនជាង នេះ ៕

ពកដង្កូវស៉ីរូងដំណាំស្រូវ

ពកដង្កូវស៉ីរូងដំណាំស្រូវ🐛🐞🌾🌾🌾
“កួរ ស” ជា សញ្ញា ប្រាប់ យើង ថា ការ ស៊ីរូងដើម បាន កើត មាន ឡើង នៅ ក្រោយពេល ដែល ស្រូវ ចេញ ផ្កា (រូបទី ១៣) ក្នុង ករណី នេះ កួរ ស្រូវ ឡើង ស្ងួត ទាំងស្រុង ។ ប៉ុន្តែ ការ ស៊ី បំផ្លាញ ដោយសារ កណ្ដុរ និង ការ រាំង ស្ងួត ក៏ អាច ឲ្យ យើង ឃើញ នូវ រោគ សញ្ញា ជម្ងឺ ប្រហាក់ប្រហែល គ្នា នេះ ដែរ ។
ប្រសិនបើ ដើម ស្រូវ មិន បាន ត្រូវ ដង្កូវ នេះ ស៊ីរូង កាត់ ផ្ដាច់ ទាំង ស្រុង មុន ពេល ទុំ ទេ នោះ ការ ខូចខាត កម្រិត ត្រឹមតែ ស្រទប ស្លឹក ប៉ុណ្ណោះ ព្រមទាំង ដើម ស្រូវ មួយ ផ្នែក ដែល នៅ ជិត ដី ។ រីឯ គ្រាប់ ស្រូវ ខ្លះ ដែល នៅ គល់ កួរ អាច ស្កក ។
សញ្ញា នៃ ការ បំផ្លិចបំផ្លាញ របស់ ពួក ដង្កូវ ស៊ីរូង ដើម នេះ មាន ដូច តទៅ ៖
វត្តមាន នៃ ដង្កូវ នៅ ក្នុង ដើម ស្រូវ  ដើមស្រូវ ត្រូវ កាត់ ផ្ដាច់ ដោយ ដង្កូវ កំទេចកំទី ផ្សងៗ និង អាចម៍ មាន នៅ ក្នុង ដើមស្រូវ ផ្នែក ក្រៅ នៃ ដើម ស្រូវ ហើរ ពណ៌ អស់ គេ សង្កេត ឃើញ មាន រន្ធ នានា ដែល ពួក ដង្កូវ នេះ បាន ចោះ នៅ លើ ស្រទប ស្លឹក និង ដើមស្រូវ ។
ពង របស់ មេអំបៅ  វា ជា សញ្ញា ប្រាប់ យើង ថា (រូប ទី ១៤) នឹង មាន ការ ខូខាត នៅ ពេល ខាង មុខ ។ ពង របស់ ពួក មេអំបៅ នៃ ដង្កូវ ស៊ីរូង ដើម ពណ៌ លឿង ដង្កូវ ស៊ីរូងដើម ស និង ដង្កូវ ស៊ីរូង ដើម ឆ្នូត ច្រើន ជម្រុះ នៅ ពាក់ កណ្ដាល ខាងលើ នៃ ស្លឹក ។ ចំណែក ឯ ពួក មេអំបៅ ដង្កូវ ស៊ីរូង ដើម ស៊ីជម្ពូ  វិញ (S. inferens) ច្រើន ពង នៅ ផ្នែក ក្នុង នៃ ស្រទប ស្លឹក ។ ពង របស់ មេអំបៅ ដង្កូវ ស៊ីរូង ដើម ពណ៌ លឿង និង ពង របស់ ពួក មេអំបៅ ដង្កូវ ស៊ីរូង ដើម ស មាន ស្រោប ទៅ ដោយ រោម ពណ៌ ត្នោត ខ្ចី ។ ពង របស់ ពួក មេអំបៅ ដង្កូវស៊ីរូង ដើម ឆ្នូត មាន សណ្ឋាន ដូច ស្រកា ហើយ ប្រែ ទៅ ជាពណ៌ ក្រមៅ នៅ ពេល ដែល វា ជិត ញាស់ ។
ដង្កូវ វារ នៅ ក្នុង ចន្លោះ ស្រទប ស្លឹក (រូប ទី ១៥) ។ នៅ ក្នុង ដំណាក់កាល ដំបូង ដង្កូវ ស៊ីរូង ដើម ស៊ីជម្ពូ (S. inferens) និង ដង្កូវ ស៊ីរូងដើម ឆ្នូត (C. suppressalis) អាច ផ្ដុំ គ្នា នៅ ក្នុង ដើម តែ មួយ ។ ចំណែក ដង្កូវស៊ីរូងដើម ពណ៌ លឿង និង ស វិញ ពុំ ស្ថិត នៅ ផ្ដុំ គ្នា ទេ ។ គេ សង្កេត ឃើញ ដង្កូវ និង ដឹកដឿ នៅ ខាង ក្នុង ស្រទប ស្លឹក ឬ នៅ ក្នុង ដើមស្រូវ តាំង ពី គល់ រហូត ដល់ កួរ ស្រូវ តែ ម្ដង ។ ដង្កូវ និង ដឹកដឿ នៃ ពួក មេអំបៅ វា ពណ៌ លឿង និង មេអំបៅ  វា ពណ៌ ស មាន សណ្ឋាន ដូចៗ គ្នា ។

កាលណា គេ សង្កត ឃើញ មាន មេអំបៅ ពេញ វ័យ ជាច្រើន មាន វត្តមាន នៅ ជិត កន្លែងណា មាន ពន្លឺ នោះ គឺ ជាសញ្ញា ថា វា នឹង ពង នៅ ពេល ល្ងាច នៃ ថ្ងៃ  ដដែល នោះ តែ ម្ដង ។
ពួក Chilo zacconius និង ពួក Scirpophaga sp.មាន នៅ ក្នុង តំបន់ ផ្សេងៗ នៃ ទ្វីបអាហ្វ្រិច ខាងលិច ។ ទំហំ នៃ ការ ខូចខាត បណ្ដាល មក ពី ពួក សត្វ ល្អិត ស៊ីរូងដើម ទាំង ពីរ ប្រភេទ នេះ ក៏ ដូច គ្នា នឹង ទំហំ ខូចខាត បណ្ដាល មក ពី សត្វ ល្អិត ស៊ីរូង ដើម ប្រភេទ អាស៊ី ដែរ ។
ពួក សត្វ ល្អិត ស៊ីរូងដើម Diopsismacrophthalma មាន ភ្នែក នៅ ចុង ប្រមោយ របស់ វា (រូប ទី ១៦) ក៏ មាន ដើម កំណើត នៅ អាហ្វ្រិច ខាងលិច ដែរ ។ ពួក សត្វ ល្អិត ប្រភេទ នេះ ពេញវ័យ ចូលចិត្ត រស់ នៅ ក្នុង ទឹក ណាស់ ។ ដង្កូវ មាន ពណ៌ លឿង ភ្លាវ ដែល ទ្រូង  វា មាន ពក ពីរ និង ទំពក់ មួយ ចំនួន នៅ ខាង ចុង ពក ទាំង នោះ ។​ រូបភាពខាងក្រោម







ដំណាំស្រូវ


ចង់បានទិន្នផលស្រូវខ្ពស់នោះដីស្រែត្រូវស្មើល្អ ភ្លឺស្រែ ត្រូវរឹងមាំ🌾🌾🌾🌾💦💦

✏️ការរៀបចំដីស្រែ គឺជាការអនុវត្តរួមគ្នានូវការភ្ជួរនិងរាស់ដី ដើម្បីឲ្យវាស្ថិតក្នុងស្ថានភាពរូបសាស្ត្រ ល្អប្រសើរសម្រាប់ដំណុះគ្រាប់ពូជ និងការដុះលូតលាស់របស់ដំណាំស្រូវ។ ដើម្បីឲ្យការធ្វើស្រែទទួលបានទិន្នផលខ្ពស់ ចៀសផុតពីហានិភ័យគ្រោះធម្មជាតិ លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សូមបង្ហាញជូននូវជំហានសំខាន់ៗនៃការរៀបចំដីស្រែ មានដូចតទៅ ៖


១-ការរៀបចំភ្លឺស្រែ🌅

ភ្លឺស្រែ ត្រូវរៀបចំឲ្យបានធំល្អ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទឹក ជាពិសេស រក្សាទឹកទុកនៅពេលជួបគ្រោះរាំងស្ងួត ឫ ដើម្បីរំដោះទឹកចេញពីស្រែ ពេលជួបទឹកជំនន់។


២-ការៀបចំប្រព័ន្ធបញ្ចេញបញ្ចូលទឹក💦

យើងត្រូវធ្វើកូនប្រឡាយតូចៗ ទទឹងពី ០,៥ ទៅ ១ម៉ែត្រ នៅជាប់ជាមួយនឹងភ្លឺស្រែ ឬ ធ្វើចំពាក់កណ្តាលស្រែ(បើស្រែនោះធំៗ) ដើម្បីងាយស្រួលក្នុងការបញ្ចេញបញ្ចូលទឹកពីស្រែមួយទៅស្រែមួយទៀត។


៣-ការភ្ជួរ-រាស់🚜

-ការភ្ជួរដាស់ដី យើងគប្បីភ្ជួរដីស្រែភ្លាមៗ បន្ទាប់ពីប្រមូលផលរួច ដើម្បីលុបជញ្ជ្រាំងចូលទៅក្នុងដី ធ្វើជាជី ធ្វើឲ្យដីធូរ សម្លាប់ពពួកសត្វល្អិតចង្រៃ សម្លាប់មេរោគ និងធ្វើឲ្យដីឆ្អិនល្អ។ 

-ការភ្ជួរលើកទី១នេះ យើងក៏អាចភ្ជួរមុន១ខែ មុនពេលព្រោះគ្រាប់ស្រូវ ឬ ស្ទូង ក្នុងជម្រៅពី ២ ទៅ ៣តឹក។ បន្ទាប់ពីភ្ជួរលើកទី១ បាន ៧ ទៅ ១៥ថ្ងៃ ត្រូវធ្វើការរាស់បំបែកដី ប្រមូលស្មៅចេញ ឬ ប្រើអង្គប់វាយដី កាន់តែប្រសើរ ដើម្បីធ្វើឲ្យដីម៉ដ្ឋល្អនិងងាយស្រួល ភ្ជួរលើកទី២ទៀត។

✓#ចំណាំ ៖ នៅពេលភ្ជួរ ម្ចាស់ស្រែត្រូវមកពិនិត្យនិងប្រាប់អ្នកបើកត្រាក់ទ័រ ត្រូវភ្ជួរឲ្យមុតសព្វ និងធ្វើយ៉ាងណាកុំឲ្យភ្ជួរដាច់ភ្លឺស្រែ។

-ការភ្ជួរលើកទី២ គឺតែងតែត្រូវបានអនុវត្តបន្ទាប់ពីការភ្ជួរលើកទី១ បាន ១៥ ទៅ២០ថ្ងៃ ឬ ភ្លាមៗ មុនពេលព្រោះ ឬ ស្ទូង ដើម្បីប្រែដី បំបែកដុំដីឲ្យកាន់តែម៉ដ្ឋ សម្លាប់ស្មៅ និងងាយស្រួលកៀរពង្រាប ឲ្យដីស្មើល្អ។ 

(ប្រសិនបើមានលទ្ធភាពអាចភ្ជួរលើកទី៣ កាន់តែប្រសើរ) 

៤-ការកៀរពង្រាបដី🚜🌅      

ការកៀរពង្រាបដីស្រែ យើងអាចធ្វើបានលើដីស្ងួតនិងដីមានទឹក។

ការកៀរពង្រាបដី ត្រូវធ្វើឡើងបន្ទាប់ពីភ្ជួរលើកទី២រួចភ្លាមៗ(អនុវត្តលើដីស្ងួត) ឬ មុនពេលព្រោះគ្រាប់ពូជ ឬ ស្ទូង(អនុវត្តលើដីមានទឹក) ដោយប្រើគោយន្ត ឬ ត្រាក់ទ័រ ដើម្បីឲ្យការងារបានរហ័សនិងធ្វើឲ្យដីរាបស្មើបានល្អ។

៥-ការកែប្រែគុណភាពដី 🌱🍁🍂

ក្រោយពីកៀរពង្រាបហើយ ដីក្នុងស្រែត្រង់កន្លែងដែលបានយកដីស្រទាប់លើចេញ វាច្រើន មានភាពរឹងនិងថយចុះជីជាតិដី។ ដូច្នេះ គួរភ្ជួរដីស្រែនោះឡើងវិញ នៅត្រង់កន្លែងដែលដីរឹង ហើយត្រូវដាក់ជីលាមកសត្វ ជីកំប៉ុស្ត៍ឲ្យបានច្រើន នៅត្រង់កន្លែងដែលបានកៀរពង្រោបនោះ និងដាក់ជីអាហ្សូត(N)និងផូស្វ័រ (P)ទ្រាប់បាត មុនពេលធ្វើការព្រោះ ឬ ស្ទូង ដើម្បីឲ្យស្រូវដុះ លូតលាស់ល្អ។


គុណសម្បត្តិនៃការកៀរពង្រាបដីឲ្យមានលក្ខណៈស្មើល្អមានដូចជា៖🌾🌾🌾

✅ប្រើប្រាស់ទឹក ជី មានប្រសិទ្ធភាពខ្ពស់

✅ដំណាំស្រូវ ដុះលូតលាស់ស្មើគ្នា

✅កាត់បន្ថយការដុះស្មៅចង្រៃនិងសត្វល្អិតបំផ្លាញដំណាំស្រូវ

✅កាត់បន្ថយការប្រើប្រាស់ថ្នាំកម្ចាត់ស្មៅនិងមិនធ្វើឲ្យប៉ះពាល់សុខភាព

✅ស្រូវឆាប់ទុំលឿនជាងមុន ៧ ទៅ ១០ថ្ងៃ

✅ធ្វើឲ្យទិន្នផលស្រូវកើនឡើងពី ១៥% ទៅ ២០%។


📝គុណវិបត្តិដោយសារដីស្រែមិនមានលក្ខណៈរាបស្មើ

ប្រើប្រាស់ទឹកលើសកំណត់រហូតដល់ទៅ៣ដង🌾🌾

✔ពិបាកគ្រប់គ្រងស្មៅចង្រៃ 

✔ធ្វើឲ្យដំណាំស្រូវ ដុះលូតលាស់មិនស្មើគ្នា 

✔ធ្វើឲ្យស្រូវទុំមិនស្រុះគ្នា និងធ្វើឲ្យទិន្នផលថយចុះ ៧% ទៅ ២០% 

✔តែងតែធ្វើឲ្យកិច្ចប្រតិបត្តិការនានា មានការលំបាក ដូចជា ការភ្ជួររាស់

ជាពិសេសការច្រូតកាត់ដោយម៉ាស៊ីន

✔ចំណាយលើការភ្ជួររាស់ ច្រូតកាត់ច្រើនជាទ្វេរដង។

  បច្ចេកទេស គ្រៀវមាន់ 🐓💉✂️📌 ១. វិធី ជ្រើសរើស មាន់គ្រៀវ ៖ - ត្រូវ ជ្រើសរើស មាន់ ឈ្មោល មាន អាយុ ចាប់ពី ៤ ទៅ ៦ ខែ ( ចាប់ផ្តើម ចេះ រងាវ ឬ ចេះ...