បច្ចេកទេសចិញ្ចឹមអង្ក្រងក្នុងដបប្លាស្ទិចងាយស្រួលធ្វើឆាប់បានពងលក់🐜🐜🐜🐜🌳
អង្ក្រង ត្រូវបាន គេ ប្រើប្រាស់ ធ្វើជា គ្រឿង កំចាត់ សត្វល្អិត ចេញពី ដំណាំ អស់កាល ជាច្រើន ពាន់ ឆ្នាំ មកហើយ នៅក្នុង ប្រទេស ចិន ។ ដោយ បង្កើត ឲ្យ មាន សំបុក អង្ក្រង នៅតាម ដើមឈើ យក ផ្លែ តាមរយៈ ការ ចងខ្សែ បន្ត ពី ដើមឈើ មួយ ទៅ ដើមឈើ មួយទៀត សម្រាប់ ឲ្យ អង្ក្រង វា បង្កើត សំបុក ថ្មី នៅលើ ដើមឈើ ថ្មី ។
ក្រៅពី ត្រូវបាន ប្រើ ធ្វើជា គ្រឿង កំចាត់ សត្វល្អិត ក្នុង ចំការ ដំណាំ លាង អង្ក្រង គឺជា អាហារ ពិសេស ម្យ៉ាង មានឱជារស យ៉ាង ឆ្ងាញ់ ពិសារ ត្រូវបាន ពលរដ្ឋ នៅក្នុង
តំបន់ ត្រូ ពិ ក និយម ចូលចិត្ត សូម្បី នៅក្នុង ប្រទេស កម្ពុជា យើង ក៏ដោយ ។
ថ្មីៗនេះអង្រ្កងត្រូវបានគេចិញ្ចឹមដបទឹកក្រូច ដែលជាវិធីសាស្រ្ដមួយងាយស្រួល ហើយឆាប់បានផលទៀតផង។
*វិធីធ្វើ៖💡
👉យើងយកដបទឹកក្រូចចំណុះ២លីត្រ មកកាត់ផ្លែកខាងលើ រួចស៊កមាត់វាឡើងលើដូចក្នុងរូប
👉ដាក់ដបមួយដែលមានទឹកដែលអាចឲ្យវាចូលផឹកបាន និងដាក់បន្ថែមចំណីនៅលើដបនោះពេលដែលវាស៊ីអស់
👉នៅពេលប្រមូលផលយើងអាចទាញសន្ទះផ្នែកខាងក្រោមចេញយកតែពង និងរក្សាមេវាទុកយកពងទៀត៕ ពងអង្ក្រង នៅក្នុង ទីផ្សារ សព្វថ្ងៃ ពងអង្ក្រង ថ្មី មានតម្លៃ រហូតដល់ មួយ គីឡូ ជាង មួយ ម៉ឺន រៀល ។ ឯ ពងអង្ក្រង ជ្រក់ រួច មានតម្លៃ ច្រើនជាង នេះ ៕
No comments:
Post a Comment