Thursday, 1 June 2023

 


បច្ចេកទេស គ្រៀវមាន់ 🐓💉✂️📌

១. វិធី ជ្រើសរើស មាន់គ្រៀវ ៖

- ត្រូវ ជ្រើសរើស មាន់ ឈ្មោល មាន អាយុ ចាប់ពី ៤ ទៅ ៦ ខែ ( ចាប់ផ្តើម ចេះ រងាវ ឬ ចេះ គៀង មេ )

- ជ្រើសរើស មាន់ ដែល មាន សុខភាព ល្អ 

២. សម្ភារៈ ដែល ត្រូវ ប្រើប្រាស់ ៖

- ឡា ម ឬ កាំបិត ចុង ស្រួច 

- សំឡី និង អាល់កុល 

-  ម្ជុល និង ជេស ( ត្រូវ ដោត ជេស នៅ គូទ ម្ជុល ទុក ជា ស្រេច )

- ធ្យូង ឆ្នាំង ខ្ទះ ឬ ឆ្នាំងបាយ និង ជ័រ ល្ហុង ប្រេង ( ដាក់ លាយ គ្នា ឱ្យបាន សើមៗ )

- ស្រោមដៃ ឬ ប្លា ស្ទិក 

៣. បច្ចេកទេស ក្រៀវ ៖

- ចាប់ មាន់ ដែល បម្រុង គ្រៀវ ទុក រយៈពេល ១ យប់ ១ ថ្ងៃ  ដោយ មិន ឱ្យ ស៊ី ចំណី ទេ តែ ឱ្យ ផឹកទឹក ធម្មតា 

- យក មាន់ មក ស្ទាប កន្លែង ដែល ត្រូវ វះ ( ផ្នែក ដែល ត្រូវ វះ គឺ នៅ ចំហៀង ផ្នែក ខាងក្រោម ដែល នៅ ចន្លោះ ពី ភ្លៅ ទៅ រន្ធ គូទ ) គឺ ស្ទាប កន្លែង ដែល ពុំ មាន ឆ្អឹង ជាពិសេស នៅត្រង់ ចុង ឆ្អឹងជំនី ផ្នែក ខាងក្រោយ 

- យក សំឡី ជ្រលក់ អាល់កុល មក ជូត កន្លែង ដែល ត្រូវ វះ 

- វះកាត់ នៅតាម បណ្តោយ ខ្លួន មាន់ ត្រង់ ចំណុច ដែល បាន រើស ទុក 

- គួរ វះ ប្រវែង ២-៣ សង់ទីម៉ែត្រ គឺ ល្មម អាច ស៊ក ចង្អុលដៃ ចូល បាន 

- ស៊ក ចង្អុលដៃ ចូល ថ្នមៗ ( ត្រូវ កាត់ ក្រចកដៃ ឬ ពាក់ ស្រោមដៃ ) តាម ថ្នេរ វះ ដោយ រាវរក ទីតាំង ដែល ពងស្វាស ស្ថិតនៅ 

- ទាញ ផ្តាច់ ដោយ ថ្នមៗ យក ចេញ មក នូវ ពងស្វាស ម្តង មួយៗ ( ពេល ទាញ យក ពងស្វាស លៃ យ៉ាងណា កុំ ឱ្យ ប៉ះពាល់ ដល់ ឆ្អឹងខ្នង ផ្នែក ខាងលើ សួត បេះដូង ថ្លើម ខ្លាំងពេក ព្រោះ អាច បណ្តាលឱ្យ ងាប់ ភ្លាម )

- ពេល យក ពងស្វាស ចេញ អស់ហើយ យើង ដេរ ភ្ជិត ទៅវិញ នៅ កន្លែង ដែល បាន វះ ៣ ឬ ៤ ថ្នេរ 

- យក ល្បាយ ធ្យូង និង ជ័រ ល្ហុង ខ្វង មក លាប នៅត្រង់ មុខរបួស ( ជួយ ឱ្យ ឆាប់ ផ្សះ និង កុំឱ្យ រុយ រោម )

- នៅពេល រួចរាល់ យើង ក្រុង វា ទុក មួយ ថ្ងៃ សិន ឬ ព្រលែង ឱ្យ ស៊ី ចំណី ធម្មតា ក៏ បាន 

- ក្រោយ ពី គ្រៀវ យើង បំប៉នចំណី រយៈពេល ៤ ទៅ ៥ ខែ ទើប អាច ចាប់ លក់បាន ។ 

( ដកស្រង់ ចេញពី សៀវភៅ បទពិសោធន៍ កសិករ របស់ អង្គការ សេ ដាក ភាគ ៦ បោះពុម្ព ឆ្នាំ ២០០៥)

No comments:

Post a Comment

  បច្ចេកទេស គ្រៀវមាន់ 🐓💉✂️📌 ១. វិធី ជ្រើសរើស មាន់គ្រៀវ ៖ - ត្រូវ ជ្រើសរើស មាន់ ឈ្មោល មាន អាយុ ចាប់ពី ៤ ទៅ ៦ ខែ ( ចាប់ផ្តើម ចេះ រងាវ ឬ ចេះ...