Thursday, 1 June 2023

ពកដង្កូវស៉ីរូងដំណាំស្រូវ

ពកដង្កូវស៉ីរូងដំណាំស្រូវ🐛🐞🌾🌾🌾
“កួរ ស” ជា សញ្ញា ប្រាប់ យើង ថា ការ ស៊ីរូងដើម បាន កើត មាន ឡើង នៅ ក្រោយពេល ដែល ស្រូវ ចេញ ផ្កា (រូបទី ១៣) ក្នុង ករណី នេះ កួរ ស្រូវ ឡើង ស្ងួត ទាំងស្រុង ។ ប៉ុន្តែ ការ ស៊ី បំផ្លាញ ដោយសារ កណ្ដុរ និង ការ រាំង ស្ងួត ក៏ អាច ឲ្យ យើង ឃើញ នូវ រោគ សញ្ញា ជម្ងឺ ប្រហាក់ប្រហែល គ្នា នេះ ដែរ ។
ប្រសិនបើ ដើម ស្រូវ មិន បាន ត្រូវ ដង្កូវ នេះ ស៊ីរូង កាត់ ផ្ដាច់ ទាំង ស្រុង មុន ពេល ទុំ ទេ នោះ ការ ខូចខាត កម្រិត ត្រឹមតែ ស្រទប ស្លឹក ប៉ុណ្ណោះ ព្រមទាំង ដើម ស្រូវ មួយ ផ្នែក ដែល នៅ ជិត ដី ។ រីឯ គ្រាប់ ស្រូវ ខ្លះ ដែល នៅ គល់ កួរ អាច ស្កក ។
សញ្ញា នៃ ការ បំផ្លិចបំផ្លាញ របស់ ពួក ដង្កូវ ស៊ីរូង ដើម នេះ មាន ដូច តទៅ ៖
វត្តមាន នៃ ដង្កូវ នៅ ក្នុង ដើម ស្រូវ  ដើមស្រូវ ត្រូវ កាត់ ផ្ដាច់ ដោយ ដង្កូវ កំទេចកំទី ផ្សងៗ និង អាចម៍ មាន នៅ ក្នុង ដើមស្រូវ ផ្នែក ក្រៅ នៃ ដើម ស្រូវ ហើរ ពណ៌ អស់ គេ សង្កេត ឃើញ មាន រន្ធ នានា ដែល ពួក ដង្កូវ នេះ បាន ចោះ នៅ លើ ស្រទប ស្លឹក និង ដើមស្រូវ ។
ពង របស់ មេអំបៅ  វា ជា សញ្ញា ប្រាប់ យើង ថា (រូប ទី ១៤) នឹង មាន ការ ខូខាត នៅ ពេល ខាង មុខ ។ ពង របស់ ពួក មេអំបៅ នៃ ដង្កូវ ស៊ីរូង ដើម ពណ៌ លឿង ដង្កូវ ស៊ីរូងដើម ស និង ដង្កូវ ស៊ីរូង ដើម ឆ្នូត ច្រើន ជម្រុះ នៅ ពាក់ កណ្ដាល ខាងលើ នៃ ស្លឹក ។ ចំណែក ឯ ពួក មេអំបៅ ដង្កូវ ស៊ីរូង ដើម ស៊ីជម្ពូ  វិញ (S. inferens) ច្រើន ពង នៅ ផ្នែក ក្នុង នៃ ស្រទប ស្លឹក ។ ពង របស់ មេអំបៅ ដង្កូវ ស៊ីរូង ដើម ពណ៌ លឿង និង ពង របស់ ពួក មេអំបៅ ដង្កូវ ស៊ីរូង ដើម ស មាន ស្រោប ទៅ ដោយ រោម ពណ៌ ត្នោត ខ្ចី ។ ពង របស់ ពួក មេអំបៅ ដង្កូវស៊ីរូង ដើម ឆ្នូត មាន សណ្ឋាន ដូច ស្រកា ហើយ ប្រែ ទៅ ជាពណ៌ ក្រមៅ នៅ ពេល ដែល វា ជិត ញាស់ ។
ដង្កូវ វារ នៅ ក្នុង ចន្លោះ ស្រទប ស្លឹក (រូប ទី ១៥) ។ នៅ ក្នុង ដំណាក់កាល ដំបូង ដង្កូវ ស៊ីរូង ដើម ស៊ីជម្ពូ (S. inferens) និង ដង្កូវ ស៊ីរូងដើម ឆ្នូត (C. suppressalis) អាច ផ្ដុំ គ្នា នៅ ក្នុង ដើម តែ មួយ ។ ចំណែក ដង្កូវស៊ីរូងដើម ពណ៌ លឿង និង ស វិញ ពុំ ស្ថិត នៅ ផ្ដុំ គ្នា ទេ ។ គេ សង្កេត ឃើញ ដង្កូវ និង ដឹកដឿ នៅ ខាង ក្នុង ស្រទប ស្លឹក ឬ នៅ ក្នុង ដើមស្រូវ តាំង ពី គល់ រហូត ដល់ កួរ ស្រូវ តែ ម្ដង ។ ដង្កូវ និង ដឹកដឿ នៃ ពួក មេអំបៅ វា ពណ៌ លឿង និង មេអំបៅ  វា ពណ៌ ស មាន សណ្ឋាន ដូចៗ គ្នា ។

កាលណា គេ សង្កត ឃើញ មាន មេអំបៅ ពេញ វ័យ ជាច្រើន មាន វត្តមាន នៅ ជិត កន្លែងណា មាន ពន្លឺ នោះ គឺ ជាសញ្ញា ថា វា នឹង ពង នៅ ពេល ល្ងាច នៃ ថ្ងៃ  ដដែល នោះ តែ ម្ដង ។
ពួក Chilo zacconius និង ពួក Scirpophaga sp.មាន នៅ ក្នុង តំបន់ ផ្សេងៗ នៃ ទ្វីបអាហ្វ្រិច ខាងលិច ។ ទំហំ នៃ ការ ខូចខាត បណ្ដាល មក ពី ពួក សត្វ ល្អិត ស៊ីរូងដើម ទាំង ពីរ ប្រភេទ នេះ ក៏ ដូច គ្នា នឹង ទំហំ ខូចខាត បណ្ដាល មក ពី សត្វ ល្អិត ស៊ីរូង ដើម ប្រភេទ អាស៊ី ដែរ ។
ពួក សត្វ ល្អិត ស៊ីរូងដើម Diopsismacrophthalma មាន ភ្នែក នៅ ចុង ប្រមោយ របស់ វា (រូប ទី ១៦) ក៏ មាន ដើម កំណើត នៅ អាហ្វ្រិច ខាងលិច ដែរ ។ ពួក សត្វ ល្អិត ប្រភេទ នេះ ពេញវ័យ ចូលចិត្ត រស់ នៅ ក្នុង ទឹក ណាស់ ។ ដង្កូវ មាន ពណ៌ លឿង ភ្លាវ ដែល ទ្រូង  វា មាន ពក ពីរ និង ទំពក់ មួយ ចំនួន នៅ ខាង ចុង ពក ទាំង នោះ ។​ រូបភាពខាងក្រោម







No comments:

Post a Comment

  បច្ចេកទេស គ្រៀវមាន់ 🐓💉✂️📌 ១. វិធី ជ្រើសរើស មាន់គ្រៀវ ៖ - ត្រូវ ជ្រើសរើស មាន់ ឈ្មោល មាន អាយុ ចាប់ពី ៤ ទៅ ៦ ខែ ( ចាប់ផ្តើម ចេះ រងាវ ឬ ចេះ...